Like មហាមាស Mohameas Facebook Page ដើម្បីទទួលបានព័ត៌មានកម្សាន្តថ្មីៗ!

ធ្មេញ ជា​ចំណុច​ចាប់​អារម្មណ៍​មួយ ព្រោះ​ពេល​អ្នក​សើច​ម្តងៗ នោះ​អ្នក​ដែល​អ្នក​សើច​ដាក់​នឹង​ឃើញ​ធ្មេញ​របស់​អ្នក។ បើ​ធ្មេញ​របស់​អ្នក​ស​ស្អាត នោះ​អ្នក​ពិត​ជា​មិន​ខា្លច​នឹង​សើច​ដាក់​អ្នក​ណា​មួយ​នោះ​ទេ។ ​គាប់​ជួន​អី​​បើ​​ធ្មេញ​​មាន​សភាព​ពណ៌​លឿង​មិន​ស​ចាំង​ដូច​គេ ​អ្នក​ពិត​ជា​មិន​សូវ​ហ៊ាន​សើច​ឱ្យ​គេ​ឃើញ​ផ្តេស​ផ្តាស​ជា​មិន​ខាន​ឡើយ។ ខាង​ក្រោម​នេះ​ជា​វិធី​ជួយ​ឱ្យ​ធ្មេញ​ស​តាម​បែប​ធម្ម​ជាតិ​ដែល​មិន​ពិបាក​ក្នុង​ការ​អនុវត្ត​តាម៖

salt-05-1480938778

  • ចាក់អំបិលមួយ​ស្លាប​ព្រា​ចូល​ទៅ​ក្នុង​ទឹក​កន្លះ​កែវ​ដែល​មាន​សីតុណ្ហ​ភាព​ក្តៅ​ល្មម ឬ​ស្មើ​នឹង​កម្តៅ​នៅ​ក្នុង​បន្ទប់​មួយ
  • កូរអំបិលឱ្យ​រលាយ​ក្នុង​ទឹក​នោះ
  • ដាក់ច្រាសដុសធ្មេញ​របស់​អ្នក​ត្រាំ​ក្នុង​ទឹក​នោះ​ប្រហែល ១ នាទី
  • លើកច្រាសឡើង​វិញ ហើយ​យក​មក​ដុស​សម្អាត​ធ្មេញ​របស់​អ្នក​តែ​ម្តង
  • ក្រោយពេលដុសរួច ត្រូវ​ខ្ពុរ​លាង​ជម្រះ​មាត់​ជាមួយ​ទឹក​ត្រជាក់
  • កុំភ្លេចធ្វើ​បែប​នេះ​ជា​ប្រចាំ​រៀង​រាល់​ព្រឹក និង​ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច​រាល់​ថ្ងៃ នោះ​ធ្មេញ​របស់​អ្នក​ពិត​ជា​នឹង​ប្រែ​ទៅ​ជា​ស​ដូច​ចិត្ត​៤

អត្ថប្រយោជន៍៖

  • ធ្វើឱ្យកាចា​ធ្មេញ​កាន់​តែ​រឹង​មាំ
  • កម្ចាត់​បញ្ហា​ប្រហោង​ធ្មេញ
  • កម្ចាត់បាក់តេរី​បង្ក​រោគ​ដែល​មាន​ជាប់​នៅ​ក្នុង​មាត់
  • ជួយ​ជួស​ជុល​បញ្ហា​ធ្មេញ​ប្រេះ៣

ប្រភព៖ boldsky