Like មហាមាស Mohameas Facebook Page ដើម្បីទទួលបានព័ត៌មានកម្សាន្តថ្មីៗ!

Foxconn Electronics ដែល​ជា​រោង​ចក្រ​មាន​តួនា​ទី​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ទូរសព្ទ iPhone ដែល​មាន​ទី​តាំង​នៅ​កោះ​តៃវ៉ាន់​ប្រទេស​ចិន​រំពឹង​ថា​ខ្លួន​នឹង​បំពាក់​មនុស្ស​យន្ត​នៅ​ក្នុង​រោង​ចក្រ​ដើម្បី​ឱ្យ​បំពេញ​ការ​ងារ​ជំនួស​កម្មករ​ទាំង​អស់​ដែល​បម្រើ​ការ​នៅ​ក្នុង​នោះ​តែ​ម្តង។ កម្មករ​យន្ត​ដែល​រោង​ចក្រ​នេះ​បង្កើត​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា​ Foxbots ។ គិត​រហូត​មក​ទល់​នឹង​ពេល​នេះ មាន​កម្ម​ករ​យន្ត​ប្រមាណ​ជា ៤០ ០០០ នាក់​ហើយ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​បំពេញ​ភារកិច្ច​នៅ​ក្នុង​រោង​ចក្រ។

១លោក Dai Jia-peng ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ខាង​លើ​បាន​ឱ្យ​ដឹង​ពី​គម្រោង​ការណ៍​ដែល​មាន​ ដំណាក់​កាល​របស់​លោក​ថា៖ ដំណាក់​កាល​ទី​១ គឺ​ជា​ការ​តម្លើង​កម្មករ​យន្ត​ឱ្យ​បំពេញ​ការ​ងារ​ដែល​កម្មករ​មិន​ចូល​ចិត្ត​ធ្វើ ហើយ​កម្មករ​គ្រាន់​តែ​ជួយ​កម្មករ​យន្ត​តិច​តួច​តែ​ប៉ុណ្ណោះ​ក្នុង​ការ​បំពេញ​ការ​ងារ។ ដំណាក់​កាល​ទី​២ គឺ​ទាក់​ទង​នឹង​ការ​ដំណើរ​ការ​សង្វាក់​ផលិត​កម្ម​ស្វ័យ​ប្រវត្តិ​ដែល​​ដំណើរ​ការ​នេះ​គឺ​មាន​នៅ​រោង​ចក្រ​ក្នុង​ខេត្ត Chengdu, Chongquing និង Zhengzhou ។ ចំណែក​ដំណាក់​កាល​ចុង​ក្រោយ​នោះ​គឺ​ការ​ដំណើរ​ការ​រោង​ចក្រ​ទាំង​អស់​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​ការ​ប្រើ​កម្មករ​យន្ត​ជំនួស​កម្ម​ករ​មនុស្ស​ទាំង​អស់​តែ​ម្តង។

២គូសបញ្ជាក់ផងដែរ​ថា កាល​ពី​ក្នុង​ខែ​មីនា ក្រុម​ហ៊ុន​នេះ​ធ្លាប់​បាន​កាត់​ប​ន្ថយ​ការ​ងារ​ចំនួន ៦០ ០០០ កន្លែង​ដោយ​ប្រើ​កម្មករ​យន្ត​បំពេញ​ការ​ងារ​ជំនួស។ ទៅ​ថ្ងៃ​មុខ​ទៀត កម្មករ​មនុស្ស​ពិត​ជា​ប្រឈម​នឹង​ភាព​គ្មាន​ការ​ងារ​ធ្វើ​កាន់​តែ​ច្រើន ព្រោះ​ក​ម្មករ​យន្ត​កំពុង​តែ​ឆ្ពោះ​មក​ដណ្តើម​ការ​ងារ​យើង​គ្រប់​គ្នា​ហើយ។ បើ​អ្នក​ចង់​រក្សា​ការ​ងារ​ឱ្យ​គង់​វង្ស​ គួរ​ខំ​សម្រួច​ជំនាញ​តាំង​ពី​ពេល​នេះ​ទៅ​ ហើយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ជំនាញ​របស់​អ្នក​​ជា​អ្វី​ដែល​កម្ម​ករ​យន្ត​មិន​អាច​ធ្វើ​បាន​៕

ប្រភព៖ សារព័ត៌មានចិន