Like មហាមាស Mohameas Facebook Page ដើម្បីទទួលបានព័ត៌មានកម្សាន្តថ្មីៗ!

ការហាត់ប្រាណ​ហាក់​ជា​ជម្រើស​សុខភាព​មួយ​ដែល​ជា​និន្នាការ​រួម​នា​ពេល​បច្ចុប្បន្ន​នេះ​របស់​មនុស្ស​ភាគ​ច្រើន ព្រោះ​ការ​រង​សម្ពាធ​ពី​កត្តា​បរិ​ស្ថាន និង​ចំណី​អាហារ​ធ្វើ​ឱ្យ​គ្រប់​គ្នា​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ស្ថាន​ភាព​សុខភាព​ខ្លួន​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនា​គត។ ហេតុ​នេះ​ហើយ​ទើប​ពួក​គេ​ជ្រើស​យក​ការ​ហាត់​ប្រាណ​ដើម្បី​បញ្ចេញ​ជាតិ​ពុល​ទាំង​នោះ​ពី​ក្នុង​រាង​កាយ​មក​វិញ​តាម​ញើស។

លើសពីនេះទៅ​ទៀត អ្នក​ខ្លះ​ក៏​បាន​បែក​គំនិត​ចង់​ហាត់​ប្រាណ​ដើម្បី​ឱ្យ​មាន​សាច់ដុំ​ និង​មាន​រាង​រៅ​ស្អាត​ផង​ដែរ។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​បាន​ជា​នៅ​កម្ពុជា​យើង​ឃើញ​មាន​ក្លឹប​ហាត់​ប្រាណ​ជា​ច្រើន​ត្រូវ​បាន​គេ​បើក​នៅ​តាម​​ទី​​នានា។ នៅ​គ្រប់​ក្លឹប​ហាត់​ប្រាណ​តែង​មាន​​ដាក់​​តាំង​រូប​តារា​សាច់​ដុំ​ល្បីៗ​ដែល​បាន​រចនា​រាង​រៅ​តាម​រយៈ​ការ​ហ្វឹក​ហាត់​របស់​​ពួក​គេ​ ហើយ​ពេល​បាន​ឃើញ​រូ​ប​អ្នក​ទាំង​នោះ បណ្តា​អ្នក​ហ្វឹក​ហាត់​ទាំង​អស់​ក៏​មាន​ក្តី​ស្រមៃ​ចង់​ឱ្យ​ខ្លួន​បាន​ដូច​បុគ្គល​ណា​មួយ​ដែល​ពួក​គេ​ឃើញ​ក្នុង​រូប​ទាំង​នោះ​ផង​ដែរ។ ក្នុង​វីដេអូ​ខាង​លើ​ជា​តារា​សាច់​ដុំ​បរទេស​ដែល​ជាប់​ជា​អ្នក​មាន​សាច់​ដុំ​ស្អាត​ប្រចាំ​ឆ្នាំ​២០១៦ ។ បើ​​ប្រិយ​មិត្ត​ទាំង​អស់​ចង់​បាន​សាច់​ដុំ និង​រាង​ស្អាត​ដូច​អ្នក​ហាត់​សាច់​ដុំ និង​តារា​បង្ហាញ​ម៉ូត​ស្រី​ទាំង​ក្នុង​វីដេអូ​ខាង​លើ និង​ខាង​ក្រោម កុំ​ភ្លេច​ទៅ​​ហាត់​​ប្រាណ​នៅ​ក្លឹប​​ទាំង​​អស់​គ្នា!

ប្រភព៖ youtube